Google ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបញ្ជា Trump

បរទេស ៖ ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «ឈូងសមុទ្រអាមេរិក» សម្រាប់អ្នកដែលប្រើវេទិកាផែនទី របស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដោយគោរពតាមបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតី Donald Trump។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសរសេរ នៅក្នុងការបង្ហោះរបស់ខ្លួនថា អ្នកប្រើប្រាស់ នៅក្រៅសហរដ្ឋអាមេរិក នឹងបន្តឃើញ ទាំងឈ្មោះដើម និង ឈ្មោះថ្មី សម្រាប់ឈូងសមុទ្រម៉ិកស៊ិក។

«អ្នកដែលប្រើប្រាស់ផែនទី នៅសហរដ្ឋអាមេរិកនឹងឃើញ ឈូងសមុទ្រអាមេរិចហើយប្រជាជន នៅម៉ិកស៊ិកនឹងឃើញ ឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក ។ អ្នកផ្សេងទៀតនឹងឃើញឈ្មោះទាំងពីរ» នេះជាអ្វីដែល Google បញ្ជាក់។

Google បាននិយាយថា ការផ្លាស់ប្តូរនេះ ស្របនឹងគោលការណ៍របស់ខ្លួន ក្នុងការធ្វើតាមការរចនាភូមិសាស្ត្រផ្លូវការ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធព័ត៌មានឈ្មោះ ភូមិសាស្ត្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner