អាជ្ញាធរជាតិអប្សរាច្រានចោល ពីបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សាយថា បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានធ្វើការច្រានចោលអំពីការចោទប្រកាន់ថាដែលថា កន្លងមកនេះអាជ្ញាធរជាតិអប្សរាបានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ ហើយថានេះខុសពីការពិតទាំងស្រុង។
តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរ ជាតិអប្សរា បានលើកឡើងថា”អាជ្ញាធរជាតិអប្សរាសូមច្រានចោលការផ្សាយព័ត៌មានមិនពិតអំពីការផ្សាយនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក
បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ”។
អាជ្ញាធរជាតិអប្សរាបានលើកឡើងទាក់ទិនក្នុងរឿងនេះដែរថា ៖ដោយតាមពិត សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ចុះទប់ស្កាត់សកម្មភាពរបស់ប្រជាពលរដ្ឋរំលោកលើក្បាលដីរដ្ឋលេខ ៧៣៨ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា”។
ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា បានស្នើឱ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនមែនជាការពិតទាំងនេះ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងបង្កបញ្ហានៅក្នុងសង្គម៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-14-54-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-14-55-1024x686.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-14-56.jpg)
ដោយ ៖ ម៉ាដេប៉ូ