ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនៅប្រទេសសិង្ហបូរី កោតសសើរទស្សនីយភាពរបស់កម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ​ នៅថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៥ ក្នុង​ឱកាសដឹកនាំ​សិល្បករ សិល្បការិនី​កម្ពុជា​វិល​ត្រឡប់​មកពីការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៥ នៅ​សាធារណ​រដ្ឋសិង្ហបុរី មន្រ្តីជាន់​ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសរំលេចថា ក្រុមសិល្បករ សិល្បការិនីកម្ពុជា ដែលដឹកនាំចូលរួម​ដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ និងជាប្រធានសហពភាពសហព័ន្ធយុវជនកម្ពុជា ចូលរួម​ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេទទួលបានជោគជ័យ និងទទួលបាន​ការកោតសសើរ​ពីបណ្តា​ប្រទេសចូលរួម។

ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ សិត សុម៉ាលី និងអ្នកគ្រូ ចាប ចំរើនតុលា បានប្រាប់បណ្ដាញសារព័ត៌មានថា ការចូលរួមរបស់កម្ពុជាលើក៤ នេះទទួលបានជោគជ័យដូចបីលើកមុនដែរ ។ ។ប៉ុន្តែ​ឆ្នាំ២០២៥នេះកម្ពុជា ទទួល​ជោគជ័យ​ខ្លាំងជាងលើកមុនៗ ។ឯកឧត្តមបន្ថែមថា ការចូលរួមលើកនេះ ទាំងការហ្វឹកហាត់ និងការសម្តែង ទទួល​បានការចាប់អារម្មណ៍​ និងកោតសសើរពីប្រទេសចូលរួម​ដោយយក​កម្ពុជាធ្វើជាគំរូ។

ចំពោះជោគជ័យដែលកម្ពុជាទទួលបានលើកនេះ ឯកឧត្តម ព្រឿង ឈៀង បានបញ្ជាក់ថា មិនមែនជោគជ័យលើ​បុគ្គល​តែម្នាក់នោះទេ គឺជោគជ័យ​សម្រាប់ប្រជាជនកម្ពុជាទាំងមូល។

សូមជម្រាបថា ក្បួនដង្ហែឈីងហ្គេ ប្រារព្ធជាផ្លូវការរយៈពេល២ថ្ងៃចាប់​ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែកុម្ភៈមានប្រទេស​ចំនួន៧ចូល​រួម។ក្នុងនេះមាន ប្រទេសសិង្ហបូរីជម្ចាស់ផ្ទះ,កម្ពុជា ,ឥណ្ឌូនេស៊ី ,កាហ្សាក់ស្ថាន ,ម៉ិកស៊ិក ,សាធារណរដ្ឋកូរ៉េ ,វៀតណាម និង​ប្រទេសម៉ាឡេស៊ី ។

ចំណែក​ទស្សនីយភាពដែលកម្ពុជានាំយកទៅសម្តែងក្នុងក្បួនដង្ហែឈីងហ្គេជា​របាំទស្សនីយភាព​បែបសហសម័យ ក្រោម​ប្រធានបទ” ជីវិត “ដែលបាន​បង្ហាញអំពីភោគផលកសិកម្មរបស់ប្រទេសកម្ពុជា និង​ឆ្លុះបញ្ចាំងអំពី​ការរស់នៅដោយ​មានសុភមង្គលរបស់ប្រជាជនកម្ពុជា ដែលពឹងផ្អែក​លើវិស័យកសិកម្មជាចម្បង។ព្រឹត្តិការណ៍នេះឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហបុរី ឡូរ៉ង់ វង់ (Lawrence Wong)ចូលរួមដោយផ្ទាល់ជាមួយភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងទស្សនិក​ជនតាម​បណ្តាញសង្គម។

ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ដែលរៀបចំដោយប្រទេសសិង្ហបុរី គណៈ​ប្រតិភូទៅពីប្រទេសកម្ពុជា ដឹកនាំដោយ​សហភាព​សហព័ន្ធយុវជនកម្ពុជា​បានចូលរួមចំនួន៣លើករួចមកហើយ ។លើកទី១ក្នុងឆ្នាំ២០១៧, លើកទី២ ឆ្នាំ២០១៩ និងលើក​ទី៣ ឆ្នាំ២០២៣ ។ព្រឹត្តិការណ៍ក្បួនដង្ហែឆ្នាំនេះ មាន​រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែកុម្ភៈ ដោយមាន៧​ប្រទេសចូលរួម ។

នៅឆ្នាំនេះដែរ ស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាង​ព្រះរាជា​ណាចក្រកម្ពុជា និងសាធារណ​រដ្ឋសិង្ហបុរី ៕
ដោយ៖ជាវ ចន្ធូ
រូបភាព៖ជឹម​ ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner