ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

ប៉េកាំង ៖ នៅចុងឆ្នាំ ២០២៤ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃក្នុងប្រទេសចិន បានកើនឡើងដល់ទៅ ៤៥១,៧០០ក្រុមហ៊ុន ក្រោមទុនចុះបញ្ជីសរុបចំនួន ៦.៤៤ពាន់ពាន់លានយ័ន ឬប្រហែល ៨៨០ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលរដ្ឋទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារ។

ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃ បានកើនឡើងប្រមាណ ១៩.៣៩ភាគរយ បើធៀបនឹងចុងឆ្នាំ ២០២៣ ដែលនេះបង្ហាញពីនិន្នាការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ នៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងប្រទេសចិន។

ហើយជិត ៨០ភាគរយនៃសហគ្រាសទាំងនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មបច្ចេកទេស ការបញ្ជូនព័ត៌មាន កម្មវិធី និងសេវាបច្ចេកវិទ្យាព័ត៌មាន, ព្រមទាំងការលក់ដុំ និងរាយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចិន។

តំបន់ភាគខាងកើតនៃប្រទេសចិន ជាមួយនឹងគុណសម្បត្តិភូមិសាស្រ្តផ្សេងគ្នា កម្លាំងស្រាវជ្រាវ និងការអភិវឌ្ឍន៍ដ៏រឹងមាំ រួមទាំងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដែលបង្កើតឡើងយ៉ាងល្អ បានក្លាយជាមជ្ឈមណ្ឌលសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃប្រហែលពីរភាគបីនៅក្នុងប្រទេសចិន។

រីឯសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃនៅតំបន់ភាគកណ្តាល និងភាគពាយ័ព្យរបស់ប្រទេសចិន មានចំនួន ១៥.៣៣ភាគរយ និង ១៤.៩៧ភាគរយនៃចំនួនសរុបទូទាំងប្រទេស៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner