អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញទៅកាន់ប្រាសាទតាមាន់ ជាមួយការកោតសរសើរកងទ័ព

ឧត្តរមានជ័យ៖ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញទៅកាន់នៅ​តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់​ នៃភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

វត្តមានរបស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ទៅកាន់តំបន់​បណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុច​ប្រាសាទតាមាន់ គឺដើម្បីសាក​សួរសុខទុក្ខកងកម្លាំងប្រដាប់​អាវុធនៅ​ជួរមុខ និងត្រួតពិនិត្យសមិទ្ធផល​នានានៅ​ទីនោះផង។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បាននាំប្រសាសន៍​ផ្តាំផ្ញើសុខទុក្ខពីសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូយក​ចិត្តទុកដាក់ជាប់​ជានិច្ច​ពី​សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង​ប្រដាប់អាវុធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈ​រជើង​ការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានយកចិត្តទុកដាក់ជាខ្លាំង លើការងារគ្រប់គ្រង​ព្រំដែន ដើម្បីធានាដល់ការទទួលខុសត្រូវ​លើការងារ​ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរ និងដឹងគុណចំពោះនាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់ដែលបានលះ​បង់​កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងនាំមក​នូវសុខ​សន្តិភាព ស្ថិរភាព។

នៅទីនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានពិនិត្យសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែង ដែលបាន​សាង​សង់រួចរាល់ សម្រាប់​ឱ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់និង​បានប្រគល់​អំណោយ​ដ៏ថ្លៃថ្លា​របស់សម្ដេច​ធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ​បណ្ឌិត ជាគ្រឿងឧបភោគ បរិភោគ​ដល់កងកម្លាំងការពារតាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner