ឡាតវីនាំចូលអាវុធខ្ពស់បំផុតពីរុស្ស៊ីក្នុងឆ្នាំ ២០២៤

រីហ្គា ៖ ប្រទេសឡាតវីបាននាំចូលអាវុធមិនមែនសម្រាប់វិស័យយោធាកើនឡើងខ្ពស់បំផុត ក្នុងនោះមានដូចជាគ្រាប់រំសេវ និងគ្រឿងបន្លាស់ មានតម្លៃជាង ៨៣ម៉ឺនដុល្លារ ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២៤។

តួលេខនេះបានបង្ហាញពីការកើនឡើងដល់ទៅ ៧៤.៥ភាគរយ បើធៀបនឹងឆ្នាំមុន និងបានបង្កើតកំណត់ត្រាថ្មីមួយ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសឡាតវី ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។

សេវាចំណូលរដ្ឋបានឲ្យដឹងថា ការនាំចូលសព្វាវុធទាំងនេះ មិនរួមបញ្ចូលអាវុធសម្រាប់ប្រយុទ្ធ, គ្រាប់រំសេវ ឬសម្ភារៈយោធាផ្សេងទៀតដែលមានក្នុងកម្មវិធីយោធាទេ។

ដោយមានករណីលើកលែងមួយចំនួន ដូច្នេះការនាំចូលទំនិញបែបនេះរបស់ឡាតវីពីប្រទេសរុស្ស៊ី ជាទូទៅកើនឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ តួយ៉ាង នៅឆ្នាំ ២០២៤ ការនាំចូលទាំងនេះបានកើនឡើង ៥៥ដងធៀបនឹងឆ្នាំ ២០១៤។

យ៉ាងណា ក្រសួងការបរទេសឡាតវីបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតលើរុស្ស៊ី ហើយបានជំរុញឱ្យអាជីវកម្មនៅក្នុងប្រទេសឡាតវី និងសហភាពអឺរ៉ុប (EU) បញ្ឈប់ការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយរុស្ស៊ី និងបេឡារុស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner