វៀតណាមត្រូវការលុយជាង ១៣ពាន់លានដុល្លារ កែលម្អប្រព័ន្ធកំពង់ផែនៅឆ្នាំ ២០៣០

ហាណូយ ៖ ប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវការប្រាក់ជាង ១៣.៧៦ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្ម ឬការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកំពង់ផែរបស់ខ្លួននៅឆ្នាំ ២០៣០។

យោងតាមផែនការលម្អិតអភិវឌ្ឍកំពង់ផែសមុទ្ររបស់វៀតណាម បានឱ្យដឹងថា ក្នុងចំណោមថវិកាទាំងអស់ លុយប្រហែល ២.៨ពាន់លានដុល្លារ នឹងត្រូវចំណាយលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមុទ្រ ហើយប្រាក់នៅសសសល់សម្រាប់អភិវឌ្ឍស្ថានីយកំពង់ផែ។

ផែនការខ្នាតយក្សរបស់វៀតណាមនេះ បានកំណត់គោលដៅអភិវឌ្ឍនៅលើផ្ទៃដីមានទំហំ ៣៣,៨០០ហិកតា សម្រាប់ការស្ថាបនាកំពង់ផែនៅឆ្នាំ ២០៣០ រួមទាំងស្ថានីយដឹកជញ្ជូនអន្តរជាតិ Can Gio និងតំបន់ឧស្សាហកម្ម និងដឹកជញ្ជូនដែលពាក់ព័ន្ធ។

ផែនការនេះទៀតសោត ក៏លើកទឹកចិត្តឱ្យមានការវិនិយោគលើស្ថានីយនៅកំពង់ផែសមុទ្រ ដែលមានសក្តានុពល មានដូចជា Van Phong និង Tran De ផងដែរ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner