សម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ស្វែងយល់ពីគោល​នយោ​បាយអាទិភាព ក្នុងវិស័យកសិកម្ម កម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ សមាគមអង្គការស៊ីវិល ស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាក់ទងនឹងគោល​នយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេស​ការចង​ក្រង​សហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់​សម្រា​ប់​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​បានយល់ដឹង​កាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ដ្រី បានពន្យល់បកស្រាយ និងលើកឡើង​អំពី​កម្មវិធី​គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋា​ភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍ កសិកម្ម​ទំនើប ធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលើក​កម្ពស់ជីវភាពប្រជាពលរដ្ឋ ។

ការស្នើសុំគោលការណ៍ណែនាំនេះ ធ្វើឡើងក្នុងជំនួប ពិភាក្សា​ការងារ​​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល កាលពី​រ​​សៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង​កសិកម្ម ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគម​ក្រៅរដ្ឋា​ភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធន​ធាន​ធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមាន​ប្រភព​ច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាច​ប៉ះ​ពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕

ប្រភព ៖ ក្រសួងកសិម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner