ក្លិបសេះបង្កង់ Juventus បាត់បង់ឱកាសនាំមុខ១០ពិន្ទុពីក្រុមលេខ២ Lazio

អត្ថបទដោយ៖
Kien Sereyvuth

បរាជ័យយប់មិញរបស់ក្លិបសេះបង្កង់ Juventus ក្រោមថ្វីជើង AC Milan ក្នុង លទ្ធផល ៤:២ នៅកីឡដ្ឋាន San Siro បានធ្វើក្រុមកំពូលតារាងបាត់បង់ឪកាសនាំមុខ១០ ពិន្ទុ ពីក្រុម Lazio ដែលបានចាញ់ក្រុមបាតតារាង Lece ២-១ កាលពីថ្ងៃអង្គារ ។

ការប្រកួតរវាងក្រុមទាំង២ នៅវគ្គទីមួយ មិនក្រុមណារកគ្រាប់បាល់បាននោះទេ ។ ប៉ុន្តែវគ្គទី២ក្រុមភ្ញៀវ Juventus រកបាន២គ្រាប់ ធ្វើបានដោយកីឡាករ Adrien Rabiot និង Cristiano Ronaldo ។ តែក្រុម AC Milan បានវាយបកបាន៤គ្រាប់ផ្ទួនៗគ្នាសងវិញ ។ ដោយកីឡាករ Ibrahimovic, Franck Kessie, Rafael Leao និង Ante Rebic ។

សូមបញ្ជាក់ថា បរាជ័យនេះធ្វើឲ្យក្រុមលោក Maurizio Sarri បាត់ឱកាសដាច់១០ពិន្ទុពីក្រុមលេខ២ ដោយមាន៧៥ពិន្ទុ និងក្រុមលេខ២ Lazio មាន៦៨ពិន្ទុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner