រាល់អ្នកធ្វើដំណើរទាំងអស់ចេញពីប្រទេសឡាវ ត្រូវតែមានលិខិតបញ្ជាក់សុខភាព មុនពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត
ឡាវ៖ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងបង្ការជម្ងឺ COVID-19 ឡាវបានបញ្ជាក់ថា រាល់អ្នកដំណើរទាំងអស់ ក្នុងនោះរួមទាំងអ្នកដំណើរជាប្រជាជន ក្នុងស្រុក ត្រូវតែមានលិខិតបញ្ជាក់សុខភាពជាមុនសិន បើសិនជាពួកគេចង់ធ្វើដំណើរទៅកាន់ប្រទេសដទៃ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។
គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងបង្ការជម្ងឺ COVID-19 ឡាវ បានបន្ថែមទៀតថា អ្នកដំណើរដែលមិនមានលិខិតបញ្ជាក់សុខភាព អាចនឹងត្រូវបដិ សេធចូលក្នុងប្រទេសជាគោលដៅរបស់ពួកគេ ។ ប្រជាជនឡាវអាចនឹងស្នើសុំធ្វើលិខិតបញ្ជាក់សុខភាពនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ។
ប៉ុន្តែអ្នកមានរោគសញ្ញាក្អក ឈឺបំពង់ ក គ្រុនក្ដៅ ឬរោគសញ្ញាសង្ស័យពាក់ពា័ន្ធនឹងជម្ងឺ COVID-19 ឬក៏ធ្លាប់បានប៉ះពាល់ជាមួយមនុស្សឆ្លងមេរោគនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើលិខិតបញ្ជាក់នេះទេ ដោយត្រូវរង់ចាំរហូតការពិនិត្យសុខភាពរួចរាល់ ៕