ណេត365បង្កប់ល្បែងសុីសងខុសច្បាប់ខាងលិចផ្សារសាមគ្គី មានឈ្មោះរ៉ាជាអ្នកកាង គ្មានអាជ្ញាធរសមត្ថកិច្ចបង្ក្រាប គ្រាន់តែដោះស្លាកចេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ណេត365បង្កប់ល្បែងសុីសងខុសច្បាប់ខាងលិចផ្សារសាមគ្គី មានឈ្មោះរ៉ាជាអ្នកកាង គ្មានអាជ្ញាធរសមត្ថកិច្ចបង្ក្រាប គ្រាន់តែដោះស្លាកចេញ ដោយកើបលុយពីក្រុមអ្នកញៀនល្បែងចាក់បាល់យ៉ាងរំភើយ ដោយមានទីតាំងនៅផ្លូវលេខ១១៨ សង្កាត់ទឹល្អក់១ ខណ្ឌទួលគោក ។

យើងសង្កេតឃើញថា កាលពីពេលថ្មីកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យមន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ ។ ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ បើកដំណើរការបានយ៉ាងរលូនបែបនេះ ដោយសារតែមានការត្រូវបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន មិនព្រមរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ចុះបង្ក្រាបទេ ព្រោះមានផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុទ្ធតែធ្លាប់បានចេញ បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់ ។
មហាជននឹងរង់ចាំមើលថា តើអាជ្ញាធរអាចហ៊ានចុះទៅបង្ក្រាបទីតាំងអុីនធើណេតខាងលើនេះ បានដែរឬទេ ដោយទីតាំងណេតបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner