ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្រោយមានរោគសញ្ញាគួរសង្ស័យ

អត្ថបទដោយ៖
Kien Sereyvuth

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ នៅថ្ងៃអង្គារ៍ម្សិលមិញ ធ្វើតេស្ដវិជ្ជមានជម្ងឺ COVID-19 ក្រោយរូបលោកត្រូវបានគេរាយការណ៍ ថាមានរោគសញ្ញាគួរសង្ស័យ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។

ប្រធានាធិបតីប្រេស៊ីលរូបនេះដែលចាត់ទុកថា វីរុស COVID-19 គឺជាជំងឺផ្ដាសាយកំប៉ិក កំប៉ុកនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនតាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។

លោក បូលសូណារ៉ូ ក៏បានអះអាងដែរថា លោកកំពុងលេបថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលជម្ងឺ COVID-19 ប៉ុន្តែក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក WHO សុទ្ធតែធ្លាប់បានព្រមានពីហានិភ័យដល់អាយុជីវិត នៃការប្រើប្រាស់ថ្នាំនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner