ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះមកនៅត្រឹម៣,៨ភាគរយ នៅឆ្នាំ២០១៩នេះ និងឆ្នាំបន្ទាប់

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមានអត្រាធ្លាក់ចុះមកនៅត្រឹម ៣,៨ភាគរយ ក្នុងឆ្នាំ២០១៨នេះ ហើយនៅឆ្នាំបន្ទាប់គឺ៣,៩ភាគរយ ដោយកំណើនតិចតួចនេះកើនឡើង ដោយសារតែរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក។ អ្នកវិភាគសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំនៅប្រទេសថៃ លោក Kiatipong Ariyapratya បាននិយាយ កាលពីថ្ងៃពុធទី២៤ មេសាម្សិលមិញថា ធនាគារពិភពលោកបានមើលឃើញថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះពី៣,៩ភាគរយ មកនៅ៣,៨ភាគរយ ក្នុងឆ្នាំ២០១៩នេះ និងឆ្នាំ២០២០ ដោយសារតែមានសំពាធទាក់ទងសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន ប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន។

ការព្យាករណ៍នេះដោយផ្អែកថា កំណើននាំចេញរបស់ប្រទេសថៃនឹងមាន៥,៧ភាគរយ នៅឆ្នាំ២០១៩នេះ និង៥,៥ភាគរយ នៅឆ្នាំបន្ទាប់ ខណៈដែលកាលពីឆ្នាំ២០១៨មានដល់ទៅ៥,៩ភាគរយ នេះបើតាមការបញ្ជាក់របស់លោក Kiatipong។ អ្នកវិភាគរូបនេះបន្ថែមទៀតថា ការប៉ាន់ស្មាននេះមិនទាន់រួមបញ្ចូលពីកក្តានយោបាយក្នុងស្រុកនោះទេ ហើយប្រសិនបើលទ្ធផលបោះឆ្នោតផ្លូវការមិនទាន់ប្រកាស ដើម្បីឲ្យដឹងពីសមាសភាពរដ្ឋាភិបាលថ្មីទេនោះ ការវិនិយោគទាំងក្នុងវិស័យរដ្ឋ និងឯកជននឹងរងផលប៉ះពាល់ដល់ឆ្នាំ២០២១ឯណោះ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner