ជំនួបកំពូលរវាងលោក ពូទីន និងលោក គីម ត្រូវរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរ និងសេដ្ឋកិច្ច

រុស្ស៊ី៖ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ទីក្រុង វ៉ា្លឌីវ៉ូស្តុក ហើយនៅថ្ងៃពុធនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈមិនមានព័ត៌មានលម្អិតច្រើនឡើយ ជុំវិញជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរ ប៉ុន្តែប្រធានបទសំខាន់អាចផ្ដោតលើការរំសាយនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។

រថភ្លើងពិសេសដឹកប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ស្ថានីយ៍រថភ្លើងក្នុងទីក្រុង វ៉ា្លឌីវ៉ូស្តុក នៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីចាកចេញពីរដ្ឋធានី ព្យុងយ៉ាង នៅព្រឹកថ្ងៃដដែលនេះ។ សន្តិសុខត្រូវបានពង្រឹងយ៉ាងខ្លាំងក្នុងទីក្រុងតំបន់ចុងបូព៌ាមួយនេះ ចំណែកកម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោក គីម ត្រូវបានលាក់ជាសម្ងាត់ ប៉ុន្តែគេអាចមើលឃើញពីការរៀបចំទទួលបដិសណ្ឋារកិច្ចតាំងពីដើមសប្ដាហ៍នេះ។

គួរបញ្ជាក់ថា លោក គីម នឹងជួបជាមួយលោក ពូទីន នៅថ្ងៃព្រហស្បត្តិ៍នេះ នៅសកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង វ៉ា្លឌីវ៉ូស្តុក ដោយខាងកូរ៉េខាងជើងជាអ្នកស្នើឲ្យរៀបចំជំនួបនៅសកលវិទ្យាល័យនេះ ក្រោមហេតុផលសន្តិសុខ។ មេដឹកនាំកូរ៉េខាងជើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកនឹងទទួលបានជោគជ័យ ហើយមានប្រយោជន៍ ដោយសារលោកនឹងមានការជជែកគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលើការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ និងទំនាក់ទំនងទ្វេភាគី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner