ប្រធាននាយកដ្ឋានរណសិរ្សរួបរួមជាតិកូរ៉េខាងជើងត្រូវដកចេញពីតំណែង ដោយសារកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាម៉េរិកនៅវៀតណាមបរាជ័យ

កូរ៉េខាងជើង៖ សមាជិកសភាកូរ៉េខាងត្បូង លោកស្រី Lee Hye-hoon បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោក គីម យ៉ុងចុល ត្រូវបានដកតំណែងក្នុងនាមជាប្រធាននាយកដ្ឋានរណសិរ្សរួបរួមជាតិ របស់គណបក្សពលករកូរ៉េខាងជើង ដែលជាស្ថាប័នមួយទទួលបន្ទុកស្ដាទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។
 
បើតាមសមាជិកសភាកូរ៉េខាងត្បូងរូបនេះ លោក យ៉ុងចុល ត្រូវបានដកចេញពីតំណែងដោយសារតែបរាជ័យក្នុងការស្វែងរកកិច្ចព្រមព្រៀង និងការបន្ធួរបន្ថយទណ្ឌកម្មពីសហរដ្ឋអាម៉េរិក នាអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ហើយបុរសវ័យ៧៤ឆ្នាំរូបនេះ ត្រូវបានជំនួសតំណែងដោយលោក Jang Kum-chol។

យ៉ាងណាមិញ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងមិនទាន់ធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ខាងលើនៅឡើយទេ រីឯលោក គីម យ៉ុងចុល ក៏មិនត្រូវបានគេឃើញអមដំណើរលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោក វ៉ា្លឌីមៀ ពូទីន នោះដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner