មនុស្សស្លាប់៦០នាក់ ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅអាហ៊្វ្រិកខាងត្បូង

អាហ៊្វ្រិកខាងត្បូង៖ មនុស្ស៦០នាក់បានបាត់បង់ជីវិត ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលបានវាយប្រហារលើទីក្រុង Durban ក្នុងខេត្ត KwaZulu-Natal ភាគខាងកើតប្រទេស នេះបើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរអាហ្វ្រិកខាងត្បូង នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។
 
ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សច្រើនជាង១,០០០នាក់ ត្រូវបានជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរកំពុងដុតដៃដុតជើងក្នុងការផ្ដល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះ។
តំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសអាហ៊្វ្រិកខាងត្បូងបានទទួលរងគ្រោះធ្ងន់ ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយទឹកជំនន់ និងគ្រោះរអិលបាក់ដីបានបំផ្លាញផ្ទះជាច្រើនខ្នង រួមទាំងសកលវិទ្យាល័យចំនួន២ផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner