គណៈប្រតិភូក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ចូលរួមកម្មវិធីស្តីពីកម្មវិធីទំនាក់ទំនងប្រជាជន និងប្រជាជន និងកម្មវិធីស្តីពីវិថីសូត្របៃតង ក្រោមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ នៅប្រទេសចិន

អត្ថបទដោយ៖
Kien Sereyvuth

ចិន៖ តាមការអញ្ជើញរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន នៅព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកម្មវិធី (Thematic Forums) ស្តីពីកម្មវិធីទំនាក់ទំនងប្រជាជននិងប្រជាជន (Thematic Forum on People-to-People Connectivity) និងកម្មវិធីស្តីពីវិថីសូត្របៃតង (Thematic Forum on Green Silk Road) ក្រោមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (the 2nd Belt and Road Forum for International Cooperation) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ។

នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត បានអញ្ជើញចូលរួមពិធីស្វាគមន៍អាហារពេលល្ងាច ដែលរៀបចំឡើងដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី Li Ganjie ព្រមទាំងចូលរួមដោយបណ្តាស្ថាប័ន UNEP GCF GEF ជាដើម ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner