ស្រវឹងស្រាបើករថយន្តលឿនដូចហោះបុកម៉ូតូខ្ទាតជិត១០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសជើងម្ខាង
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងបោះពួយលឿនដូចហោះទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាខ្ទាតជិត១០ម៉ែត្រ បណ្តាលរងរបួសជើងឆ្វេងម្ខាង កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៥០កែងនិងផ្លូវ២២១ជិតមជ្ឈមណ្ឌលផ្កាយប្រាក់ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងមុនកើតហេតុគេឃើញបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់បើករថយន្តតូយូតាព្រូសពណ៌ផ្ទៃមេឃ ផ្លាកលេខភ្នំពេញ2AU-3595 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥០ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវស៊េរីចាស់ពណ៌ក្រហម ផ្លាកលេខឃ0355 កច1 ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យ ខ្ទាតម៉ូតូជិត១០ម៉ែត្ររងរបួសជើងឆ្វេងម្ខាង បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូច្បាប់៕ម.ន