រថយន្ត Lexus RX300 បុករថយន្តសណ្តោងម៉ាស៊ីនភ្លើងពីក្រោយ រងការខូចខាត

ភ្នំពេញ៖ រថយន្តកូរ៉េសណ្ដោងម៉ាស៊ីនភ្លើងពីក្រោយត្រូវបានរថយន្ត Lexus RX 300 បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចំណែករថយន្ត Lexus ខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនមាននាក់រងរបួសនោះទេ កាលពីម៉ោង១២និង២០នាទីយប់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩ នៅផ្លូវព្រៃ-ស ក្នុងសង្កាត់ព្រៃ-ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកកូរ៉េមួយគ្រឿងពណ៌ខៀវ ផ្លាកលេខកំពង់ស្ពឺ 2A-1267 បើកបរដោយបុរសម្នាក់ និងនាក់រួមដំណើរប្រុសស្រីជាច្រើននាក់ជាក្រុមតន្រ្តីក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកLexus RX300 ពណ៌សំបកឪឡឹក ផ្លាកលេខភ្នំពេញ 2AT-1558 បើកបរដោយបុរសជនជាតិខ្មែរ និងអ្នករួមដំណើជនជាតិចិនក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកម៉ាស៊ីនភ្លើងពេញទំហឹងបណ្ដាលឲ្យម៉ាស៊ីនភ្លើងក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាត ចំណែករថយន្ត Lexus RX300 រងការខូចខាតផ្នែកមុខខាងឆ្វេងយ៉ាងដំណំផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner