ឯកឧត្ដម ជាវ តាយ លើកឡើងពាក់ព័ន្ធនឹងសភាពការណ៍ នយោបាយ សេដ្ឋកិច្ច សន្តិសុខ ទូទៅពេលបច្ចុប្បន្ននៅកម្ពុជាក៏ដូចនៅក្នុងពិភពលោកចែករំលែកការយល់ដឹងដល់យុវជនគណបក្សប្រជាជនក្នុងខេត្តកំពត

 នៅក្នុងពិធីជួបជាមួយថ្នាក់ដឹកនាំយុវជនគណបក្ស ប្រជាជនកម្ពុជា ទូទាំងខេត្តកំពតប្រមាណជិត៦០០នាក់កាលពីរសៀលថ្ងៃទី ២៤ខែមេសា ឆ្នាំ ២០១៩ដែលធ្វើឡើងនៅឯមន្ទីរ គណបក្សប្រជាជនខេត្ត ។
  មានប្រសាសន៍ ក្នុងឱកាសនោះពាក់ព័ន្ធនឹងសភាពការណ៍ នយោបាយ  សេដ្ឋកិច្ច សន្តិសុខ ទូទៅពេលបច្ចុប្បន្ននៅកម្ពុជាក៏ដូចនៅក្នុងពិភពលោកដើម្បីចែករំលែកការយល់ដឹងដល់យុវជន។ ឯកឧត្ដម ជាវ តាយសមាជិកគណៈកម្មាធិការកណ្ដាលនិងជា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បាន លើកយកមកបញ្ជាក់ថា៖ ស្ថានភាព នយោបាយនៅពេល បច្ចុប្បន្ន នេះមានការ វិវត្ត ន៍គួរអោយកត់សម្គាល់ ពិសេសការសម្រេចរបស់គណៈកម្មការអឺរ៉ុបលើការចាប់ផ្ដើមនីតិវិធីនៃការព្យួរ(អ៉ី ប៊ី អេ) គ្រប់មុខទំនិញលើកលែងតែអាវុធ ទន្ទឹមនោះក៏មានការបំភ្លៃព័ត៌មានអំពីការបោះទីតាំងទ័ពបរទេសក្នុងទឹកដីកម្ពុជា បញ្ហានិន្នាការនយោបាយសកល និងការបំផុសបញ្ហាមួយចំនួនក្នុងប្រទេស ក្នុងបំណងធ្វើអោយប៉ះពាល់សតិអារម្មណ៍មហាជន ពិសេសយុវជននៅកម្ពុជាយើងតែម្ដង។ ចំពោះបញ្ហានេះជារួមដូចដែលប្រ សាសន៍ របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា៖ “មិនត្រូវយកអធិបតេយ្យភាពរបស់យើង ទៅដោះដូរជាមួយជំនួយណាមួយនោះឡើយ” គឺ”ត្រូវរស់ដោយអុកស៉ីសែនខ្លួនឯង ដោយមិនត្រូវពឹងនូវខ្យល់ដែលគេបញ្ចូលអោយនោះទេ” ហើយ”ទោះមានឬគ្មាន( អ៉ី ប៊ី អេ) វាក៏មិនធ្វើអោយយើងក្លាយជាអ្នកមានបានដែរ”។
 ឯកឧត្ដម ជាវ តាយ បានបន្ដទៀតថា៖ចំពោះបញ្ហា(អេ ប៊ី អេ)ដែលដំណើរការពិនិត្យលើការព្យួរឬមិនព្យួរក្នុងរយៈពេល១៨ខែកំណត់ដោយគណៈកម្មការអឺរ៉ុបនោះនៅពុំទាន់ឈានចូលមកដល់ភ្លាមៗនោះទេ។ ការទទួល (អេ ប៊ី អេ) នេះគឺសំដៅលើប្រទេស ដែលមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ យើងមិនត្រូវទុកបញ្ហា (អេ ប៊ី អេ) ក្លាយទៅជាឧបសគ្គនៃការទំនាក់ ទំនងរវាងរដ្ឋនិងរដ្ឋ សហគមន៍ និងសហគមន៍នោះទេ។ ឯកឧត្ដម ជាវ តាយ ក៏បានបន្តលើកឡើងទៀតថា៖ រយៈ ពេលពេញមួយឆ្នាំ២០១៨កន្លងទៅថ្មីៗនេះកម្ពុជាបានពុះពារគ្រប់ឧបសគ្គតូចធំនិងឧបាយកលដ៏គ្រោះថ្នាក់របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការបោះឆ្នោតដោយសេរី នៅកម្ពុជាក្នុងគោលបំណងបង្អាក់ដំណើរការអភិវឌ្ឍនិងភាពរស់នៅដោយសុខសាន្ដរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែ ឧបាយកលដ៏អាក្រក់នេះត្រូវបានបរាជ័យយ៉ាងអាមាស់  ដោយផ្ដើមចេញពីយើងទាំងអស់គ្នាបានខិតខំរួមគ្នាធ្វើអោយមានស្ថិរភាពនយោបាយ និងសន្តិភាពដ៏ល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ តាមអាណត្តិដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព មានសុវត្ថិភាព និងមានប្រជាពលរដ្ឋ៨៣,០២%ទៅបោះឆ្នោត ក្នុងនោះមានប្រជាពលរដ្ឋចំនួន៧៦,៨៥%បានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា  ប្រកបដោយទឹកមុខរីករាយក្នុងឋានៈជាម្ចាស់ឆ្នោត ដើម្បីអនាគតប្រទេសជាតិនិងបន្តថែរក្សាសន្តិភាពនិងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានគង់វង្ស។ ជារួមក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ សំដែងការសង្ឃឹមនិងលើកទឹកចិត្តអោយសមាជិកក្នុងអង្គពិធីពាំនាំនូវព័ត៌មាននិងស្ថានភាពពិតពាក់ព័ន្ធបទបង្ហាញរបស់វាគ្មិនយកទៅចែករំលែកដល់សកម្មជនយុវជនបក្សតាមបណ្ដាក្រុង ស្រុក ឃុំ ភូមិ និងសាលារៀន ដែលជាក្រុមការងាររបស់ខ្លួន ដើម្បីអោយបានយល់ជ្រួតជ្រាបកាន់តែច្បាស់ ក្នុងស្មារតីរឹងមាំ បន្តការគាំទ្រមាគា៌ដឹកនាំនិងចូលរួមកំណែទម្រង់រាជរដ្ឋាភិបាលអោយកាន់តែមានប្រសិទ្ធភាពថែមទៀត៕ សិលា សារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner