ក្រសួងការងារបង្កើតផែនការយុទ្ធសាស្ត្របញ្ជៀសកម្មករនិយោជិតពីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ
ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតផែនការយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ដើម្បីញ្ជៀសកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងពី
គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវឲ្យកាន់តែថយចុះថែមទៀត។ ឯ.ឧ បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាផែនការយុទ្ធសាស្ត្រនេះ
នឹងដា ក់បញ្ចូលនូវការពង្រឹងច្បាប់ចរាចរណ៍ដល់អ្នកបើកបរដឹកកម្មករ រៀបចំមធ្យោបាយដឹកជញ្ជួនកម្មករប្រកបដោយសុវត្តិភាពតាមរយៈត្រួតពិនិត្យបច្ចេកទេសយានយន្តមុនពេលចេញដំណើរ និងគ្រប់គ្រងចំនួនផ្ទុកកម្មករឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដើម្បីធានាសុវត្តិភាពដល់កម្មករ។ ថ្លែងក្រោយចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៤មេសានេះនៅទីស្តីការក្រសួង ឯ.ឧ បណ្ឌិត អ៊ិត សំហេង បានស្នើឲ្យតំបន់សេដ្ឋកិច្ចពិសេសនិងគ្រឹះស្ថា នសហគ្រាសដែលមានលទ្ធភាពគួរតែរៀបចំឲ្យមានជានិវេសនដ្ឋានសម្រាប់ឲ្យកម្មករនិយោជិតស្នាក់នៅជិតរោងចក្រដោយមិនចាំបាច់ធ្វើដំណើរដោយជិះរថយន្តឡើយ។ទន្ទឹមនឹងនេះក្រសួងក៏កំពុងសហការជាមួយអាជ្ញាធរដឹកជ្ជួនសាធារណៈដើម្បីរៀបចំខ្សែដឹកជញ្ជួនឲ្យស្របទៅនឹងផ្លូវរបស់បងប្អូនកម្មករធ្វើដំណើរទៅធ្វើការដែរព្រោះថាការធ្វើដំណើរតាមរថយន្តក្រុងគឺមិនគិតថ្លៃឡើយសម្រាប់កម្មករនិយោជិត។ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានគាំទ្រយុទ្ធសាស្ត្ររបស់ក្រសួងព្រោះថាបច្ចុប្បន្ននេះឡានដឹកកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីការបើកបរលើសល្បើនកំណត់ វ៉ាជែងគ្នានិងរថយន្តមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវដោយកែឆ្នៃឡានដឹកញ្ជួនទំនិញទៅជាឡានដឹកកម្មករ ។ លោក ទុន សោភ័ន មន្ត្រីសម្របសម្រួលអង្គការអន្តរជាតិខាងការងារបានមានប្រសាសន៍ថាផែនការយុទ្ធសាស្ត្រនេះនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរទៅ កម្មករនិយោជិតនៅតាមផ្លូវកាន់តែថយចុះថែមទៀត។គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៨កន្លងទៅក្រសួងការងារបានចុះផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរដល់កម្មករនិយោជិត និង អ្នកបើកបរយានយន្តដឹកកម្មករបានចំនួន៨៤៩រោងចក្រ កម្មករជាង១១ម៉ឺននាក់និងអ្នកអ្នកបរជិត៥ម៉ឺននាក់៕