មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយនិស្សិត នាយទាហានសកម្មជំនាន់ទី២២ និង២៣

អត្ថបទដោយ៖
Kien Sereyvuth

ពិធីសំណេះសំណាលនោះ ធ្វើឡើងនៅថ្ងៃ២៤មេសានេះ នៅសាលានាយទាហានសកម្ម ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរដល់យុវជន ដែលបានប្រលងជាប់ ជានាយទាហានសកម្មជំនាន់ទី២២ និង២៣ និងកោតសរសើរចំពោះការសម្រេចចិត្តចូល បម្រើក្នុងជួរកងទ័ព ។

លោកឧត្តមសេនីយ៍បានថ្លែងថា និស្សិតដែលទទួលបានជោគជ័យ ទៅសិក្សានៅសាលានាយទាហាន គឺ មានការប្រកួតប្រជែងប្រកបដោយមោទនភាពខ្លួនឯង ក្នុងចំណោមមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយឆ្លងកាត់ប្រកួតប្រជែង ដែលគណៈកម្មា ជ្រើសរើសបានខិតខំឲ្យអស់ពីសមត្ថភាព លុបបំបាត់នូវអំពើអវិជ្ជមានទាំងឡាយណាដែល កើតឡើងក្នុងការប្រលង។

លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ ខិតខំរៀនសូត្រ ព្រោះនេះគឺជាឳកាសមាស ដែល ដែលមានមជ្ឈមណ្ឌលអប់រំ ផ្តល់ចំនេះវិជ្ជា ជំនាញយុទ្ធវិធី និងចំណេះដឹងយោធា ដែលសាលាឯកជនផ្សេងមិនមាននោះឡើយ ។ ជាមួយគ្នានោះ លោកបានណែនាំដល់និស្សិតដែល សិក្សានៅសាលានាយទាហាន ទទួលបានអាជីពយោធា ត្រូវកសាងមនុស្សឱ្យមានវិន័យ សណ្តាប់ធ្នាប់ មានការទទួលខុសត្រូវ ម៉ឺងម៉ាត់ និងមានភាពជាអ្នកដឹកនាំ​ ។ លោកបានបន្តថា  ការទទួលខុស ត្រូវជាមេដឹកនាំ ត្រូវដឹងពីមូលដ្ឋានគ្រឹះ បើចង់ក្លាយជានាយទាហានថ្នាក់មធ្យម ថ្នាក់ឧត្តម ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ទាល់តែច្បាស់ពីនាយទាហានបឋមជាមុនសិន ចំពោះនាយទាហាននីមួយៗក៏ត្រូវយល់ពី វិន័យ សណ្តាប់ធ្នាប់ ការយល់ដឹងពីការគ្រប់គ្រងខ្លួនឯង យល់ពីកងទ័ព យល់ពីខ្លួនឯង យល់ពីការទទួលខុសត្រូវ ក្នុងនាមជានាយទាហាន ដឹកនាំពលទាហាន ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការការពារជាតិ និងប្រជាជន គឺត្រូវផ្ទេរពីជំនាន់មួយទៅជំនាន់ ។ ប្រទេសកម្ពុជា មានសុខសន្តិភាពមកដល់ពេលនេះគឺមិនមែនចៃដន្យទេ ទី១គឺការបញ្ចប់សង្គ្រាម ដោយយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំការពាររបស់ កងកម្លាំងប្រដាប់អាវុធ ។ ដូច្នេះកាតព្វកិច្ចរបស់យុវជន ត្រូវត្រៀមគ្រប់ពេលវេលា ក្នុងការបណ្ដុះបណ្ដាលជំនាញរបស់កងទ័ព និងការការពារជាតិ និងប្រជាជន ព្រោះយុវជនជាអ្នកទទួលខុសត្រូវសម្រាប់រយៈពេលទៅមុខទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner