ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ១៩ ចំនួន៤០គ្រួសារ នៅស្រុកអង្គរធំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ១៩ ចំនួន៤០គ្រួសារ នៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត តាមរយៈលោកឧកញ្ញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។ អំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនចំនួន៤០គ្រួសារនាពេលនេះ ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស ត្រីខ ១យូរ អាវយឺតមួយ ព្រមទាំងថវិកា៤ម៉ឺនរៀល។

លោកឧកញ្ញ៉ា ហ៊ុយ ភៀវ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោក ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសចំពោះមេរោគកូវីដ-១៩នេះឡើយ ទោះបីនៅប្រទេសកម្ពុជាយើង មានភាពធូស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមបង្កាទប់ស្កាត់គ្រប់ពេលវេលា ដោយថែរក្សាសម្អាតអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសារ ដោយត្រូវលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ 

ជាមួយគ្នានេះលោកឧកញ៉ា ហ៊ុយ ភៀវ បានណែនាំឲ្យប្រជាពលរដ្ឋដែលមានបំណង់ឆ្លងដែនដោយខុសច្បាប់ គួរត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះការលួយឆ្លងដែនបច្ចុប្បន្ននេះ គឺបានធ្វើឲ្យបងប្អូនប្រឈមនិងបញ្ហាជាច្រើន ដូចជាងាយឆ្លងមេរោគកូវិដ១៩ ចាញ់បោកមេខ្យល់ខាតបង់ប្រាក់កាស ហើយពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ពេលគេចាប់បាននិងធ្វើបាបគ្រប់សព្វបែបយ៉ាងទៀតផង ។  

លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឲ្យទៅធ្វើការក្រៅប្រទេសនោះទេ ប៉ុន្តែបងប្អូនត្រូវចាំឲ្យស្ថានភាពកូវិដ១៩ចប់សិន ហើយត្រឡប់ទៅធ្វើការក្រៅប្រទេសវិញ ឲ្យបានតាមរយៈក្រសួងការងារឬក្រុមហ៊ុនដោយស្របច្បប់ ។ ស្ថានភាពបច្ចុប្បន្ននេះ បងប្អូនគួរងាកមកធ្វើការងារនៅក្នុងស្រុកសិនល្អជាង ដូចជាការដាំបន្លែបង្កា ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន ។

ម្យ៉ាងវិញទៀតក៏ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា  ដោយរដូវភ្លៀងធ្លាក់បានមកដល់ហើយ សូមបងប្អូនរួសរាន់លើការងារ បង្កបង្កើនផលធ្វើស្រែចម្ការឲ្យទាន់រដូវនិង ដាំដុះដំណាំរួមផំ្ស ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ៕ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner