រថយន្ត២តោនកន្លះមួយគ្រឿង ដឹកត្រីបើកបរក្នុងល្បឿនលឿនរេចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ត២តោនកន្លះម៉ាក Hyundai មួយគ្រឿងដឹកត្រីបើកបរក្នុងល្បឿនលឿនរេចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាងចាក់ត្រីចោល ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៤ និង៣០ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត២តោនកន្លះម៉ាក   Hyundai មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3E-7704 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថី ឈ្នះឈ្នះទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ស្រាបតែរេចង្កូតចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅធ្លាក់កងមួយចំហៀងចូលក្នុងប្រឡាយ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងចាក់ត្រីចោលជាច្រើនក្នុងប្រឡាយបឹងឈូក តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចារាចរនេះ មិនបង្កឲ្យមាននណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តនិងទ្រព្យសម្បត្តិដូចជាត្រីតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ព្រមឲ្យម្ចាស់រថយន្តទាកទងទៅខាងរថយន្តស្ទូចមកស្ទូចចេញទៅពីកន្លែងតែម្តង៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner