កិច្ចប្រជុំការងារគ្រប់គ្រង គ្រោះមហន្តរាយ ខេត្តកណ្ដាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលដឹកនាំដោយ លោក នាង ឆែន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងពិនិត្យការងារ ឆ្នាំ២០២០ ដល់ថ្នាកដឹកនាំ មន្ត្រីរាជាការ របស់សាលាខេត្តកណ្ដាលនាព្រឹកថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ដំណាងឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្តាលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការឆ្លើយតប និងដោះស្រាយផលប៉ះពាល់នានា ដែលបង្ករឡើងដោយ គ្រោះមហន្តរាយទាំងរដូវប្រាំង និងវស្សា។

លោកបានបន្តថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងជុំរុញឲ្យគណៈកម្មាធិការការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដោយរៀបចំធ្វើបច្ចុប្បន្នភាពបន្ថែម។ ព្រមទាំងបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដាន ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងមានវិធានការទាន់ពេលវេលា។

ទន្ទឹមនឹងនេះការសហការ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហនត្តរាយ កាកបាទក្រហមកម្ពុជា សប្បុរសជន អង្គការក្រៅ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងពង្រឹងតាមដានជំរុញ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងដាក់ចេញនូវផែនការត្រៀមបម្រុង ឆ្លើយតបសង្រ្គោះបន្ទាន់របស់ខេត្ត។

លោក នាង ឆែន បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកណ្ដាល ទាំងអស់ដែលចូលរួម ទប់ស្កាត់ និងដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើង ជាពិសេសបានចូលរួមចំណែកអនុវត្តន៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ បានទាន់ពេលវេលា។

លោក នាង ឆែន ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយឱ្យល្អទៅតាមតួនាទី ភារកិច្ចដែលបានដាក់ជូន និងជាពិសេសត្រូវចេះ រាយការណ៍ពីសកម្មភាពដែលកើតឡើង នៅក្នុងខេត្តឱ្យថ្នាក់លើបានដឹង ហើយថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យល្អ ដើម្បីក្តាប់នូវសភាពការណ៍ក្នុងការចាត់វិធានការ ដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕ ឆ ដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner