បណ្ឌិត្យសភានគរបាលកម្ពុជា បន្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីធានាបាននូវការបណ្តុះ បណ្តាលដល់សិក្ខាកាម ដែលជាមន្ត្រីនគរបាល ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែទៀត

អត្ថបទដោយ៖
Kien Sereyvuth

បណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារអាហារដ្ឋានសម្រាប់ ថ្នាក់ដឹកនាំ សិស្ស-និស្សិត សិក្ខាកាម របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបង្កភាពងាយស្រួល ក្នុងការបង្ករិភោគប្រកបដោយអនាម័យ និងបានសិក្សាទាន់ពេលវេលា ។ ពិធីក្រុងពាលីនេះមានការចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក មនោសែន ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចាន់រិទ្ធី អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។

តាមការឲ្យដឹងពី ឯកឧត្តមឧត្តមសេនីយ៍ឯក សោម សោភ័ណ្ឌ គ្រូកម្រិត១ ថ្នាក់ស្មើអគ្គនាយករង នៃបណ្ឌិត្យសភានគរបាលកម្ពុជាបានឲ្យដឹងថា ការសាងសង់អគារអាហារដ្ឋានសម្រាប់ថ្នាក់ដឹកនាំ សិស្ស-និស្សិត សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជានាពេលនេះ ធ្វើឡើងដើម្បីបង្កភាពងាយស្រួល សំរាប់ការបរិភោគអាហារ ប្រកបដោយអនាម័យ និងបានទាន់ពេលវេលាក្នុងការសិក្សា របស់សិស្សនគរបាល ដែលបានបំពេញការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តមបានបន្តថាអាគារនេះ ត្រូវបានសាងសង់ឡើង មានកំពស់ពីជាន់ ទទឹង១០ម៉ែត្រកន្លះ បណ្តោយ២៧ម៉ែត្រ ដោយគ្រោង និងចំណាយថវិការប្រមាណជិត២០ម៉ឺនដុល្លា ក្នុងការសាងសង់ និងបំពាក់គ្រឿងបរិក្ខាផ្សេងៗ ។

សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជាក្រោមការដឹងនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី បាននឹងកំពុងមានការរីកចម្រើន ជាលំដាប់ទាំងគុណភាពបណ្តុះបណ្តាល និងការអភិវឌ្ឍជស្ថាប័នរបស់ខ្លួន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ននានា ជាបន្តបន្ទាប់ក្រោមការណែនាំ និងដាក់ចេញ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំង នគរបាលជាតិ ។

ជាមួយគ្នានោះដែរ បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗ សំដៅលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាល និងធានាឲ្យមានភាពម្ចាស់ការលើការបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅ និងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner