សមត្ថកិច្ចបញ្ជូនខ្លួនឧក្រិដ្ឋជន ជនជាតិចិន៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២ ០១៩នេះ បានបញ្ជូនខ្លួនឧក្រិដ្ឋជនជនជាតិចិន៣នាក់ ក្នុងចំណោម បក្ខពួក៥នាក់ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការពាក់ព័ន្ធករណី ចាប់នារីខារ៉ាអូខេជនជាតិដូចគ្នា៥នាក់ យកទៅរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់ ។

សូមរំលឹកថា  ការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនពីសំណាក់កម្លាំងសមត្តកិច្ចនោះ បានធ្វើឡើងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ។

ក្រោយចាប់ខ្លួនឧក្រិដ្ឋជន៣នាក់ (មានម្នាក់ស្ថិតក្នុងការសង្ស័យ) សមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះក៏មានរថយន្ត១គ្រឿងម៉ាស្តារិច ជាមធ្យោបាយធ្វើសកម្មភាព បានបញ្ជូនមកជាមួយដែរ រួមទាំងជនរងគ្រោះ ហើយនៅវេលាល្ងាចនេះក្បួននាំឧក្រិដ្ឋជនចេញពីក្រុងព្រះសីហនុ មកភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។ 

សូមបញ្ជាក់ថា  មាននារីជនជាតិចិន៣នាក់ ក្នុងចំណោម៥នាក់ ដែលជនជាតិចិនដូចគ្នាចាប់យកទៅជំរិតទារប្រាក់ ត្រូវបានឧក្រិដ្ឋជនដោះលែងឲ្យត្រឡប់មកវិញហើយ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺឈានចូលថ្ងែទី២១ ខែមេសា  ២០១៩ នៅលើទឹកដីខេត្តកំពត បន្ទាប់ពីត្រូវគេចាប់បង្ខាំងដើម្បីជំរិតទារប្រាក់ ។

កាលពីយប់ថ្ងៃទី២០ ខែមេសា មានបុរសជាជនជាតិចិន១ក្រុមមានគ្នា ៥នាក់ បានចាប់នារីជនជាតិចិន៥ ចេញពីហាងបាយ ថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យបានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ ។  បន្ទាប់ពីនារីទាំង៥នាក់ ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានផ្លាកលេខរួចហើយ ជនសង្ស័យបានដឹកពួកនាង ចេញពីភ្នំពេញ ឡើងភ្នំមួយដែលពួកគេមិនអត់ស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែង ដកយកប្រាក់ពួកនាងអស់ពីខ្លួន សរុបជាង៤.០០០ ដុល្លារអាម៉េរិក ។

ជាងនេះទៀតជនសង្ស័យបានបង្ខំលើរូបរាងកាយ ដោយរំលោភសេពសន្ថវៈនាង នៅក្នុងរថយន្តដែលនៅក្បែរស្រះទឹកមួយ ចំណែកឈ្មោះ Huang Shuang  Giong មិនត្រូវរំលោភទេ នៅពេលជនល្មើសបានដឹកពួកនាងដល់ក្រុងកំពតវេលាម៉ោងប្រមាណជា៥ភ្លឺ  ជនសង្ស័យបានទាញជនរងគ្រោះ ៣ នាក់នេះទម្លាក់ចុះ ចំណែកនារី២នាក់ទៀតកំពុងស្ថិតក្នុងកណ្តាប់ដៃឧក្រិដ្ឋជននៅឡើយទេ រហូតមកដល់រសៀសថ្ងៃទី២១ ខែមេសា នេះ ។ លុះដល់ថ្ងៃទី ២២មេសា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនពួកឧក្រិដ្ឋជនបាន៣នាក់ និង រំដោះជនរងគ្រោះបាន២នាក ចំណែកពួកឧក្រិដ្ឋជន២នាក់ទៀតកំពង់រត់គេចខ្លួននៅឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner