ទីបំផុតហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ត្រូវបានក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ចេញមុខអះអាងទទួលខុសត្រូវ

ស្រីលង្កា៖ ស្របពេលដែលចំនួនមនុស្សស្លាប់កើនដល់៣ច២១ និងប្រមាណ៥០០នាក់ទៀតរងរបួស ដោយសារករណីបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រិស្ត និងសណ្ឋាគារជាច្រើនកាលពីថ្ងៃអាទិត្យសប្តាហ៍មុននោះ ទីបំផុតទីបំផុតបណ្តាញក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS បានចេញមុខប្រកាសអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដ៏អាក្រក់បំផុតនេះ ។

ការប្រកាសរបស់ក្រុម ISIS ខាងលើ ធ្វើឡើងក្រោយពេលដែលប្រមុខការពារជាតិ ស្រីលង្កាលោក រូវ៉ា វីហ្សេវ៉ាឌែន បានអះអាងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនករណីកាលពីថ្ងៃអាទិត្យ គឺធ្វើឡើងក្នុងគោលបំនងសងសឹកចំពោះករណីវាយប្រហារដ៏អាក្រក់នៅឯព្រះវិហារអ៊ីស្លាមក្នុងទីក្រុងគ្រីសឆឺច ប្រទេសនូវែលសេឡង់ ដែលមានគោលដៅទៅលើជនមូស្លីមកាលពីពាក់កណ្តាលខែមីនា និងផ្តាច់ជីវិតមនុស្ស៥០នាក់ ។

បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក លើក្រុមអ្នកកាន់សាសនាគ្រិស្តនៅស្រីលង្កា កងកម្លាំងប៉ូលិសស្រីលង្កាបានចាប់ខ្លួនជនសង្ស័យចំនួន៤០នាក់ ក្នុងនោះម្នាក់ គឺជាជនជាតិស៊ីរី ហើយពួកគេទាំងអស់កំពុងស្ថិតនៅក្នុងការសួរចម្លើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner