ហេតុការណ៍បាក់អណ្តូរ៉ែនៅមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា អាចនឹងមានមនុស្សរហូតដល់៥០នាក់បាត់បង់ជីវិត

មីយ៉ាន់ម៉ា៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា ហេតុការណ៍បាក់រលំអណ្តូងរ៉ែមួយកន្លែងកាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ត្រូវបានគេរំពឹងថា អាចនឹងមានមនុស្សច្រើនជាង៥០នាក់បាត់បង់ជីវិត ។

ប្រភពដដែលបន្តថា នៅពេលដែលហេតុការណ៍នេះបានកើតឡើង គឺកម្មករសរុបចំនួន៥៤នាក់របស់ក្រុមហ៊ុនរុករករ៉ែចំនួន០២ ព្រមទាំងគ្រឿងចក្រ៤០គ្រឿងទៀតមានវត្តមានទីនោះ ។ ដោយឡែកបើតាមមន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ា សាកសពមនុស្ស០៣នាក់ប៉ុណ្ណោះទើបត្រូវបានគេទាញចេញមកក្រៅ ពីក្រោមគំនរនៃអណ្តូងរ៉ែត្បូង ដែលបាក់ស្រុតនៅតំបន់ហាផាខាន់ ក្នុងរដ្ឋកាឈីន ភាគខាងជើងប្រទេស ។

សូមបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតាមទីតាំងរុករករ៉ែនៅតំបន់សម្បូរធនធានត្បូង ហាផាខាន់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner