ក្មេងស្ទាវពីរក្រុមវាយតប់គ្នាមុខ ហ៊្សូន ក្លឹប ដោយភាគីម្ខាងចោទថាវាយប្លន់យកម៉ូតូ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្មេងស្ទាវពីរក្រុមមានគ្នាជាច្រើននាក់ បានចូលទៅផឹកសុីរាំរែកក្នុងក្លឹបកម្សាន្ត ហ្ស៊ូក ហើយបានប៉ះសម្ដីគ្នាបង្កជាហិស្សាវាយតប់គ្នាទៅវិញទៅមក រួចភាគីម្ខាងរត់បាត់ និងភាគីម្ខាងទៀតរត់ទៅប្តឹងនគរបាលចរាចរនៅប្រចាំការស្ពានអាកាសផ្សារដីហុយថាករណីវាយប្លន់យកម៉ូតូ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចកម្លាំងអវុធហត្ថខណ្ឌសែនសុខចុះមកដល់អន្តរាគមន៍ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្លឹបកម្សាន្ត ហ្ស៊ូក តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅមុខក្លឹប កន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជាង៨នាក់ជិះម៉ូតូ៤ទៅ៥គ្រឿង ចូលមកផឹកសុីនៅក្លឹបកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុស្រាប់តែក្រុមក្មេងស្ទាវមានគ្នាប្រមាណជាង៨នាក់នេះរត់ចេញមកក្រៅ ហើយបានស្រែកថា ហែងស្គាល់ក្មេងកំពង់ស្ពឺដែរអត់ ?

ដោយមិនដឹងមានរឿងអីនោះទេស្រាប់តែមួយសន្ធុះក្រោយមកក៏ក្មេងស្ទាវមួយក្រុមមានគ្នាជាច្រើននាក់បានចេញមកក្រៅដែរ ក៏ដេញវាយគ្នាទៅវិញទៅមកបន្ទាប់មកខាងភាគីម្ខាងបានរត់គេចខ្លួនអស់នៅសល់ភាគីម្ខាងទៀតរត់ទៅប្តឹងនគរបាលចរាចរដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយ ថាមានករណីវាយប្លន់យកម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ូគីលេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GR-894 ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចកម្លាំងអវុធហត្ថខណ្ឌសែនសុខចុះមកអន្តរាគមន៍ និងសួនាំភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ក្មេងស្ទាវចំនួន៤នាក់ក្នុងចំណោមបក្ខពួក៨នាក់ និងម៉ូតូពីរគ្រឿងដែលបានចោទថាករណីវាយប្លន់យកម៉ូតូយកមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី​និងបានឃាត់ទុកមួយយប់ដើម្បីទំនាក់ទំនងទៅអណាធ្យាបាលយកឯកសារមកផ្ទៀងផ្ទាត់ជាមួយម៉ូតូ និងធ្វើកាធានារួចឲ្យត្រឡប់ទៅផ្ទះវិញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner