បញ្ហាប្រឈមក៏ដូចជាសំណូមពរជាច្រើន របស់លោកមេឃុំ និងមន្រ្តីរាជការស្រុកលំផាត់ ដោយផ្តោតទៅលើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារសេដ្ឋកិច្ច កសិកម្ម អប់រំ និងបទល្មើស ផ្សេងៗ ត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី : សំណូមរទាំងអស់នេះ    ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី បានយកទៅពិនិត្យ ពិភាក្សាដោះ ស្រាយ បន្ត និងមួយចំនួនទៀតត្រូវបានដោះស្រាយភ្លាមៗ     នៅក្នុងវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្ត
រតនគិរីជាមួយមន្រ្តីរាជការ    និងកងកម្លាំងប្រដាប់អាវុធដែលបានប្រារព្ធធ្វើឡើងនៅសាលាស្រុកលំផាត់     នារសៀលថ្ងៃទី
២២ ខែមេសា      ឆ្នាំ២០១៩ក្រោម អធិបតី ភាព ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ     ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី។

បញ្ហាប្រឈម   និងសំណូមពរដែលលោកមេឃុំមួយចំនួនក្នុងស្រុកលំផាត់បានលើកឡើងក្នុងវេទិកា នោះ មាន  ដូចជា៖ បញ្ហាប្រជាពលរដ្ឋ      រងផលប៉ះពាល់ជាមួយក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ច, បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃ, ការស្នើរសុំកាប់ឈើធ្វើផ្ទះពីសំណាក់ប្រជាពលរដ្ឋ, ការកើនឡើងចំនួនប្រជាពលរដ្ឋក្នុងឃុំ  ជាហេតុធ្វើអោយខ្វះដីសម្រាប់បង្កបង្កើន
ផល, ការស្នើរសុំបង្កើតអនុវិទ្យាល័យនៅក្នុងឃុំ,        ស្នើរសុំស្ថាបនា ផ្លូវ ស្ពានថ្មី    ជំនួស ផ្លូវ ស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម,           ស្នើរសុំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាដើម។

បញ្ហាប្រឈម     និងសំណូមពរ ដែល បានលើកឡើងត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ  បានធ្វើការដោះស្រាយភ្លាមៗមួយចំនួន និងមួយចំនួនទៀត បាន យកទៅពិនិត្យ     ពិភាក្សាដោះស្រាយបន្ត ។  ឯកឧត្តមក៏បានស្នើរដល់អាជ្ញាធរមូលដ្ឋាន ពិសេស កង កម្លាំងសមត្ថកិច្ច           ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជា ពលរដ្ឋ នៅ មូល ដ្ឋាន ពិសសអនុវត្ត ឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ  ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ       ជូនចំពោះសមាជិកក្រុមការងារថ្នាក់ជាតិ   និងថ្នាក់ដឹកនាំខេត្តព្រមទាំងមន្រ្តីរាជការក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងស្រុកលំផាត់ ដែលបានប្តេជ្ញាចិត្ត       ក្នុងការចុះបំពេញការងារនៅមូលដ្ឋាន តាមតួនាទីនិងភារកិច្ច      ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ដោយមិនខ្លាចនឿយហត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner