ជនសង្សយ័ទាំង12នាក់ជាជនជាតិវៀតណាម ត្រូវបានតុលាចេញដីការឃំុខ្លួនជាបណ្ណោះអាសន្ននៅពន្ឋនាគារភ្នំស្វាយខេត្តរតនគិរី ដេីម្បីបន្តនិតិវីធីស្វែងរកនាក់ជាប់ពាក់ពន្ឋ័ និងនាក់នៅពីក្រោយខ្នងនៃការបេីកដៃអោយនំាគ្រឿងចក្រឆ្លងដែនមកឈូសឆាយដោយខុសច្បាប់នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

រតគិរី : ជនសង្សយ័ទាំង12នាក់ជាជនជាតិវៀតណាម ក្រោយពីបានឃាតខ្លួនបញ្ជូនមកសាលាដំបូងខេត្តរតនគិរី ធ្វេីការសាកសួររយះពេលពេញមួយថ្ងៃមិនទាន់ចប់និតិវិធីកាលពីថ្ងៃទី21កន្លងទៅនោះ ត្រូវបានចៅក្រម់សេីុបសួរសម្រេចចេញដីការឃំុខ្លួនជាបណ្ណោះអាសន្ននៅពន្ឋនាគារភ្នំស្វាយខេត្តរតនគិរី ដេីម្បីស្វែងរកនាក់ពាក់ពន្ឋ និងនាក់នៅពីក្រោយខ្នង នៃការបេីកដៃអោយជនជាតិវៀតណាមនាំគ្រឿងចក្រឆ្លងដែនដោយខុសច្បាប់មកឈូសឆាយព្រៃនៅកម្ពុជា។
ហេីយរហូតមកដល់ថ្ងៃទី23 ខែមេសា ឆ្នាំ2019នេះ តេីវាសនា ជនជាតិវៀតណាមទាំង12នាក់និងត្រូវបណ្តេញចេញពីប្រទេសកម្ពុជារឺទទួលទោសយ៉ាងណានោះទេ ព្រោះមិនទាន់មានប្រភពណាមួយហ៊ានអះអាងនៅឡេីយទេ ។
បេីតាមប្រភពចេញពីសាលាដំបូងខេត្តរតគិរី បានបង្ហេីបអោយដឹងខ្លះៗថា ក្រោយធ្វេីការសាកសួរ រួមនិងឯកសារខ្លះៗសម្ថកិច្ចតុលាការអាចកំណត់មុខសញ្ញានាក់ពាក់ពន្ឋ័ខ្លះហេីយ  ដូចជាលោក  សេក វិរ: តំណាងក្រុមហ៊ុន(នុភាពសុភី)មានទីតាំងនៅតំបន់ អូតាយ៉ាក នៃដែនព្រៃឧទ្យានជាតិវរ:ជយ័ ស្ថិតក្នុងឃំុតាវែងលេី ស្រុកតាវែង ខេត្តរតនគិរី មន្រ្តីនគរបាល ខេត្ត ប៉ុស្តិ៍ ការពារព្រំដែន និំងមន្រី្តអាវុធហត្ថ។
ក្រុមប្រជាពលរដ្ឋខេត្តរតនគិរី ពួកគាត់បានលេីកឡេីងថា ជនជាតិវៀតណាមដែលបាននាំគ្រឿងចក្រមកឈូសឆាយដីព្រៃ ឧទ្យានជាតិវរ:ជយ័ និងឈូសឆាយធ្វេីផ្លូវនំាផលអនុផលព្រៃឈេីដោយខុសច្បាប់នោះ អាចនិងមានការជាប់ពាក់ពន្ឋមន្រ្តីគ្រាក់ៗនៅក្នុងខេត្តទេីបអាចទៅរួច ព្រោះវាមិនម៉ែនរឿងសាមញ្ញតូចតាចនោះទេ។
គួរបញ្ជាក់ផងដែរថា: ជនជាតិវៀតណាមទាំង12នាក់រួមនិងគ្រឿងចក្រ6គ្រឿង ត្រូវបានធ្វេីការឃាត់ខ្លួនទៅតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្រោយពីមានសេចក្តីរាយការណ៍ នៅត្រង់ចំណុចបង្គោលលេខ14ក្នុងភូមិសាស្រ្តប៉ុស្តិ៍ការពារព្រំដែនគោកលេខ504(ហៅប៉ុស្តិ៍ភូមិ ចង)ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយប៉ុស្តិ៍ការពារព្រំដែន711ស្រុក ម៉រ៉ៃ ខេត្តកន្តូម ប្រទេសវៀតណាម។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner