ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហើយគេចខ្លួនបានមួយសប្ដាហ៍ត្រូវសមត្ថកិច្ចខណ្ឌសែនសុខតាមចាប់ខ្លួនបាន៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖  លោកវរសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរសព្ត័ដៃ) កាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចមុខផ្សាររីករាយ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ០៦នាក់ គេចខ្លួន០៣នាក់មធ្យោបាយម៉ូតូ  ។
      ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យចំនួន០៣នាក់ដែលនគរបាលឃាត់ខ្លួនបានរួមមាន ៖
 ទី១-ឈ្មោះ ហម ឆដា ភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
 ទី២-ឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ១៧ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
 ទី៣-ឈ្មោះ ជា ណារាជ្យ ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះ មិនស្គាល់ភិនភាគនោះទេ ដោយធ្វើដំណើរទៅបាត់ក្រោយកើតហេតុ ។ចំណែកសមភារៈបាត់បង់ ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ។
   រីឯសម្ភារៈបន្សល់ទុក ៖ ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាក សេ១២៥ ០១គ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GG-0048 និងម៉ូតូម៉ាកនិក ពណ៌សលាយក្រហម ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខ ។
     សមត្ថកិច្ចបានឲ្យដឹងទៀតថា  ៖ មុនពេលកើតហេតុ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង០០នាទី កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាត ដល់ចំណុចផ្ទះសំណាក់មុន្នីពេជ្រ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឃើញជនសង្ស័យមួយក្រុមមានគ្នា០៣នាក់កំពុងឈរ ដោយមានការសង្ស័យកម្លាំងល្បាតយើងបានហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យនិងសួរនាំ រួចជនសង្ស័យបានសារភាពថាពួកខ្លួន បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីមនុស្សស្រី០១នាក់ កំពុងជិះម៉ូតូម៉ាកស្កុពីតាមផ្លូវ២០១១ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង៣០នាទី ក្រោយពីឆក់ទូរសព្ត័ដៃបានពួកខ្លួនបានជិះម៉ូតូគេចខ្លួន ។ លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង០០នាទី ត្រូវបានកម្លាំងនគរបាលនាំពួកខ្លួនមកធ្វើការសាកសួរតែម្តង ចំណែកបក្ខពួកខ្លួនចំនួន៣នាក់ មានឈ្មោះ មឿន សុធារ៉ា,ឈ្មោះអូ និងឈ្មោះ គីនីន បានគេចខ្លួន ។
    ជាមួយគ្នានោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយមានបញ្ជាផ្ទាល់ពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិ ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើឃាត់ខ្លួនជនសង្ស័យតែម្តង ។
     បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner