ស្រណោះណាស់!! បុរសម្នាក់ជាបុគ្គលិកបុគ្គលិកអង្គការ បានខ្យល់គរដួលផ្ងារក្រោយស្លាប់ចោលគូដណ្តឹង
ភ្នំពេញ ៖ គួរឲ្យស្រណោះណាស់..ខណះបុរសម្នាក់ជាបុគ្គលិកអង្គការមួយកន្លែង ពេលកំពុងអង្គុយលេងជុំគ្នា ស្រាប់តែខ្យល់គរដួលផ្ងារក្រោយ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ចោលគូដណ្តឹងដែលស្រឡាញ់គ្នា៣ឆ្នាំ យំសោកស្តាយបំផុត ។
ករណីខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ៧៦ ផ្លូវលេខ៥៣BT ក្រុមទី១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សំអាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកសណ្ឋាគារមួយកន្លែង ដោយមានគូដណ្តឹងឈ្មោះ ឯក ចាន់រស្មី អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ ស្រឡាញ់គ្នា៣ឆ្នាំមកហើយ។
យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអអ្គុយលេងជុំគ្នា លុះដល់ម៉ោងកើតហេតុ មិនដឹងជនរងគ្រោះមិនស្រួលខ្លួនតាំងពីពេលណានោះទេ ស្រាប់តែខ្យល់គរដួលផ្ងារក្រោយតែម្តង ភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល្យទើបតែបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ចោលគូដណ្តឹងឲ្យយំសោកស្ដាយជាខ្លាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ ដោយបានបញ្ជាក់ថា ពិតជាស្លាប់ដោយសារជំងឺខ្យល់គរពិតមែន និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕