កូវីដ១៩៖ ថៃនៅសល់អ្នកជំងឺ៦៥នាក់មិនទាន់ជា ក្នុងចំណោមជាង៣ពាន់ករណី

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រីរាជរដ្ឋាភិបាលថៃបានឲ្យដឹងនៅថ្ងៃទី៧ កក្កដា ២០២០នេះថា រយៈពេល២៤ម៉ោងចុងក្រោយមកនេះ ថៃគ្មានករណីវិជ្ជមានជំងឺកូវីដ១៩ទេ ហើយក៏គ្មានអ្នកស្លាប់បន្ថែមទៀតទេ។

ប្រភពនេះបន្តថា អ្នកជំងឺសរុបនៅតែមានចំនួន៣១៩៥នាក់ ស្លាប់៥៨នាក់ ប៉ុន្តែមានអ្នកជាសះស្បើយ៣០៧២នាក់ ដោយនៅសល់តែ៦៥នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល។

មជ្ឈមណ្ឌលទទួលបន្ទុកគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានបញ្ជាក់ដែរថា ក្នុងចំណោម៣១៩៥នាក់ មានអ្នកជំងឺ២៤៤៤នាក់ឆ្លងក្នុងសហគម ខណៈដែល២៥៨នាក់ត្រូវបានរកឃើញជាករណីនាំចូលពីក្រៅប្រទេស ដែលគេដាក់ឲ្យដាច់ដោយឡែក រយៈពេល៤៣ថ្ងៃមកនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner