កងពលតូចដឹកជញ្ជូនលេខ៩០ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧត្តមសេនីយ៏ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធន់ធ្ងន់ប្រភេទអូសសណ្តោងជំនាន់ទី២ ឆ្នាំ២០២០ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។

បើតាមរបាយការណ៏បើកវគ្គដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៏ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន បាឲ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធន់ធ្ងន់ប្រភេទអូសសណ្តោងជំនាន់ទី២ មានសិក្ខាកាមសរុបចំនួន ៦៧នាក់ យោធាចារ្យចំនួន ៩នាក់ អ្នកបម្រើការចំនួន៥នាក់ សិក្សារយះពេល៩១ថ្ងៃ សិក្សាខ្លឹមសារមេរៀនរួមមាន៖ យោធារួម អប់រំចិត្តសាស្ត្រ បច្ចេកទេស និងបើកបរ ។

នាឪកាសនោះ ឯកឧត្តម សួន ខាំឡ ជំនួសមុខឲ្យឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធន់ធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែរទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារះសឹក និងមធ្យោបាយបំពាក់ផ្សេងៗ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សម្តៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ។

ឯកឧត្តម សួន ខាំឡ បានបន្ថែមទៀតថា៖ ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ ប៉ិនប្រសព្វរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិមានកំណើនជាបន្តបន្ទាប់ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងត្រូវចងចាំជានិច្ច ជាប្រវត្តិសាស្ត្រចំពោះការលះបង់របស់សម្តេចតេជោ ក្នុងការយកជីវិតធ្វើជាដើមទុនដើម្បីជួយសង្ក្រោះជាតិមាតុភូមិ និងប្រជាជន នាំមកនូវការបង្រួបបង្រួមជាតិ បញ្ចប់សង្ក្រាមផ្ទៃក្នុង ក្រោមនយោបាយ ឈ្នះ ឈ្នះ អគុណសន្តិភាព យើងត្រូវនាំគ្នារក្សាសន្តិភាពឲ្យបានគង់វង្សជារៀងរហូត ។ ឯកឧត្តម សួន ខាំឡ ក៏បានសំណូមពរដល់គ្រូ  គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner