ឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និង ឧកញ៉ា សង ថន ពាក់ព័ន្ធនឹងអំពើពុករលួយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក អ៊ឹម វណ្ណៈ ចៅក្រម ស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នេះ បានសម្រេចចេញដីកាបង្គាប់អោយឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និង  ឧកញ៉ា សង ថន ពាក់ព័ន្ធនឹងអំពើពុករលួយ ដាក់ពន្ធនាគារ បណ្ដោះអាសន្ន ។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។

តំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរត្ន័ បានសម្រេចចោទប្រកាន់ លោកឧកញ៉ា សង ថន ពីបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា នឹងគេងបំបាត់ដោយទុច្ចរិត ចំណែកលោកអភិបាលរងខេត្តបាត់ដំបងឈ្មោះ ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតនិងបទចោទមួយទៀត គឺបទស៊ីសំណូក។

សូមជម្រាបថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការ សាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕ ដោយ ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner