ប្រធានក្លិប Barca បញ្ជាក់ថា Messiនឹងបញ្ចប់អាជីពនៅ Barcelona ខណៈ Zidane ក៏ចង់អោយគេបន្តលេងនៅ La Liga

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានក្លិប Barca បញ្ជាក់ថា Messiនឹងបញ្ចប់អាជីពនៅ Barcelona ខណៈ Zidane ក៏ចង់អោយគេបន្តលេងនៅ La Liga ។ លោក Bartomeu បានច្រានចោល ចំពោះសេចក្ដីរាយការណ៍ថា កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំ នឹងមិនបន្តកុងត្រាថ្មី ពេលដែលផុតកំណត់នៅឆ្នាំ២០២១ ។

Messi បានបញ្ជាក់ថា គេបន្តការងារ នឹងបញ្ចប់អាជីពការងារនៅទីនេះ បើទោះបីមានការប៉ះសម្តីជាមួយគ្រូបង្វឹកលោក Setien ដោយសារស្មើរ២ប្រកួតចុងក្រោយ  ធ្វើអោយដាច់ពិន្ទុក្រុមកំពូលតារាង Real Madrid ៤ពិន្ទុ ។

គួរបញ្ជាក់ថា Ballon d’Orចំនួន៦សម័យកាល Messiនៅសល់កុងត្រាត្រឹមឆ្នាំ២០២១ ។ ដោយឡែកលោក Zidaneបាននិយាយថា Messi គួរតែបន្តលេងនៅទីនេះហើយបញ្ជាក់ថា La Liga ត្រូវការចាំបាច់កីឡាករល្អៗបំផុតលើលោកបែបនេះបន្ថែមទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner