អ្នកចាំទីចាស់វស្សា Buffon បំបែកកំណត់ត្រា Paolo Maldini ក្លាយជាកីឡាករ ដែលបង្ហាញខ្លួន បានច្រើនបំផុតនៅ Serie A

អត្ថបទដោយ៖
Kien Sereyvuth

អ្នកចាំទីចាស់វស្សារបស់ក្លិប Juventus កីឡាករ Gianluigi Buffon បាន បំបែកកំណត់ត្រា Paolo Maldini ក្លាយជាកីឡាករដែលបង្ហាញខ្លួនបានច្រើនបំផុតនៅ Serie A  ក្នុងការប្រកួតជ័យជំនះ ៤:១ លើក្រុមភ្ញៀវ Torino ។

Buffon បានបំបែកកំណត់ត្រាចាស់របស់កីឡាករខ្សែការពារ Paolo Maldini តាមរយៈការបង្ហាញខ្លួនសរុប នៅ Serie A រហូត ៦៤៨ដង ដោយចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៩៥ ជាមួយក្លិប Parma និងចូលរួមជាមួយនឹង Juventus កាលពីឆ្នាំ២០០១ ។ និងបានចាកចេញទៅលេងឲ្យ PSG មួយរដូវកាល នៅលីគ Ligue 1 កាលពីរដូវកាល២០១៨_២០១៩ និងបានវិលត្រឡប់មក Juventus ក្នុងឆ្នាំ២០១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner