នគរបាលប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុច២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

តាមរបាយការណ៍បានឲ្យដឹងទៀតថា ករណីទី១ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ម៉ៅ ភារិទ្ធ ភេទប្រុស អាយុ៣៨។

 

ចំណែកករណីទី២ នៅថ្ងៃដដែលវេលាម៉ោង២០ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ គឹម ផល្លី ភេទប្រុស អាយុ២៩ និងទី២)ឈ្មោះ ពៅ សុវណ្ណបញ្ញា  ភេទប្រុស អាយុ១៩។ 

សម្ភារៈដកហូតបាន៖ ម៉ូតូ១គ្រឿង។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីតាមក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner