ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យជាប់ផ្លូវជាតិលេខ៣ មានការព្រួយបារម្ភរឿងប្រឡាយបង្ហូរទឹកអមផ្លូវដែលគេចាក់ដីលុប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រឡាយបង្ហូររំដោះទឹកអមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេចាក់លុបដីជិតទាំងស្រុង បណ្តាលឲ្យទឹកជនលិចចូលផ្ទះមួយចំនួន ពេលភ្លៀងធ្លាក់មកម្តងៗ ដោយសារ គ្មានផ្លូវទឹកហូរចេញពីភូមិ។ តាមការរអ៊ូរទាំរបស់ប្រជាពលរដ្ឋក្នុងភូមិខាងលើ បានលើកឡើងថា ផ្លូវជាតិលេខ៣ ខណៈដែលក្រុមហ៊ុនកូរ៉េ សាងសង់ ដោយមានប្រឡាយអមសងខាង បង្ហូររំដោះទឹក តាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយតាម ភូមិ ផ្ទះសម្បែងពលរដ្ឋ ក្នុងភូមិខាងលើក៏លែងជន់លិចទឹកដែរ ដោយទឹកភ្លៀងហូរចាក់ចូលក្នុងប្រឡាយ ស្រាប់តែមកដល់ដើមឆ្នាំ២០១៨នេះ កំណាត់ប្រឡាយខាងលើ ត្រូវបានផ្ទះមួយផ្តើមសាងសង់ មានម្ចាស់ ឈ្មោះ ប៉ែន សុធី រស់នៅ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ចាក់ដីលុបកំណាត់ប្រឡាយទាំងស្រុង ធ្វើឲ្យការបង្ហូររំដោះទឹកលែងបានទៀតហើយ ពលរដ្ឋជួបការលំបាកបំផុត ពេលភ្លៀងធ្លាក់មកម្តងៗ ទឹកអស់មានផ្លូវហូរទៀតហើយ ទើបបង្ក ឲ្យជន់លិច ភូមិ លិចផ្ទះ។

ពលរដ្ឋបន្តទៀតថា កន្លងមកដោយកង្វល់រឿងលុបប្រឡាយ មិនគិតពីប្រយោជន៍រួម សូម្បីតែសាលាសង្កាត់ ប៉ុស្តិ៍ប៉ូលិសភ្លើងឆេះរទេះខ្លួនឯងនឹង ក៏ត្រូវទឹកភ្លៀងជន់លិចដែរ ធ្លាប់រាយការណ៍ទៅមេភូមិ លោក សាយ អុន និងលោក កូវ ម៉ានី ចៅសង្កាត់ភ្លើងឆេះរទេះ ច្រើនលើកច្រើនសាមកហើយ តែមកដល់ពេលនេះ នៅតែមិនទាន់មាមវិធានការកាយស្តាប្រឡាយឡើងវិញ ទុកឲ្យទឹកជន់លិន សាលាសង្កាត់ ប៉ុស្តិ៍ប៉ូលិស និងផ្ទះសម្បែងពលរដ្ឋមួយចំនួួន។ ដោយពលរដ្ឋ ក្នុងភូមិខាងលើ កំពុងបនរឈមនឹងទឹកភ្លៀងជន់លិច ដោយសារបុគ្គលចាក់ដីលុបកំណាត់ប្រឡាយអមផ្លូវជាតិលេខ៣ទាំងស្រុង ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរខណ្ឌ ក្រុង មេត្តាជួយពិនិត្យ និងសម្រួលស្តាប្រឡាយបង្ហូរទឹក អម ផ្លូវជាតិលេខ៣ត្រង់ចំណុចខាងលើ ដើម្បីឲ្យពលរដ្ឋធូរចិត្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner