ចិនបន្តគាំទ្រប្រទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូល​អាស៊ី​អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបន្ត​គាំទ្រ​ការនាំចូលផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន

ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន  ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន ថ្លែងថា ប្រទេសចិននៅបន្តគាំទ្រប្រទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបន្តគាំទ្រការនាំចូលផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តមនាយករដ្ឋមន្រ្តីចិន អបអរសាទរចំពោះសម្តេចតេជោ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត ហើយឯកឧត្តមចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃ ប្រទេសទាំងពីរកម្ពុជា ចិន កាន់តែបោះជំហានទៅមុខខ្លាំងក្លាឡើងថែមទៀត។ សម្តេចតេជោបានរំលឹក ជូនឯកឧត្តមនាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និង ការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាង នៅកម្ពុជាកាលពីពេលកន្លងមក។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោបាន ជំរាបជូនឯកឧត្តមនាយករដ្ឋមន្រ្តីចិន ពីការ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលតាមរយះនោះ សម្តេចសូមគោរពអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្រ្តីចូលរួមក្នុងកិច្ច ប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរនូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី ពងហុភាគី បញ្ហាតំបន់និងអន្តរជាតិ ពិសេសលើទំនាក់ទំនងចិន អាស៊ាន ក្នុងនោះប្រមុខរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមកចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។ ឯកឧត្តម នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner