អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ ស្នើកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប

ក្នុងជំនួបពិភាក្សាដែលធ្វើឡើងនៅទីក្រុងប្រ៊ុយសែល ប្រទេសបែលហ្ស៊ិក កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ ហ្វែដឺរីកា បានធ្វើការផ្លាស់ប្តូរមតិគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប។ សម្តេចតេជោបានគត់សំគាល់ នូវការពេញចិត្តអំពីវឌ្ឃនភាពដែលកម្ពុជា និងសហភាពអឺរ៉ុបសម្រេចបានក្នុងរយៈពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះ ក៏ពិតមែន។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យក្រុម ការងារ នៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានលើកឡើងរួមគ្នា ក្នុងការ បន្តដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងគណៈកម្មការសហភាព អឺរ៉ុបឲ្យកាន់តែទទួលបានលទ្ធផលខ្ពង់ខ្ពស់ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner