រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចភ្លេីងស្ទុប បណ្តាលឲ្យមួយគ្រឿងខ្ទាតទៅបោកផ្ទប់បង្គោលភ្លើងដែក របួស២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមបើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រ ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងដែកបណ្តាលវៀច  ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង និងរងរបួស២នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ ត្រង់ចំណុចបេនឡានកាប់ពីតូ នៅតាមបណ្ដោយផ្លូវ ១៨២ កែងនឹងផ្លូវ ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសជនជាតិចិនមួយក្រុម បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-4396 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៧ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វតរ៉េនជ័រ​ មួយ គ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-3559 បើកបុរសម្នាក់រួមដំណើរនឹងបុរស៣ នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទីសដៅពីរលិចទៅកើតចំពាក់កណ្ដាលរថយន្តហ្វត ពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វតទៅបោកផ្ទប់នឹងបង្គោលភ្លើងដែកតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យទ្រេតចំណែកឯរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា និងបណ្ដាលឲ្យខាងភាគីរថយន្តហ្វតរងរបួស២នាក់។

ក្រោយពេលកើតហេតុរួច  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner