រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចព្យាយាមបើករត់បាត់ កាលពីវេលាម៉ោង១១និង២០ នាទីយប់ថ្ងៃទី ២៤ខែមិថុនាឆ្នាំ ២០២០ នៅចំណុចមុខបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើង ឆ្លងផ្លូវទិសដៅពីកើតទៅលិច លុះមកដល់កន្លែងហើតហេតុខាងលើ បានឆ្លងផ្លូវជិតនឹងផុតទៅហើយក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង  ក្នុងល្បឿនលឿនបានបុកជនរងគ្រោះពេញទំហឹងបណ្តោយឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយ​ទំនាក់ទំនងទៅមន្ត្រីជំនាញចុះមកធ្វើកំណត់ហេតុរួចដឹកសពតាមរថយន្ត ទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំធ្វើការទាក់ទងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner