ក្មេងប្រុសស្រី៣នាក់ នាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងលង់ស្លាប់២នាក់ ម្នាក់សង្រ្គោះបានទាន់ពេល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន៣នាក់ នាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងបណ្តាលឲ្យក្មេងស្រីលង់ស្លាប់២នាក់ និងក្មេងប្រុសម្នាក់ទៀត រួចផុតពីសេចក្តីស្លាប់ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ទី១–ឈ្មោះ សើ កែវរក្សា អាយុ ៩ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។ និងទី២ -ឈ្មោះ វុទ្ធី វត្តី អាយុ ១១ ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ក្នុងនោះក្មេងស្រីពីរនាក់ និងក្មេងប្រុសម្នាក់ បាននាំគ្នាទៅស្រែដែលនៅក្បែរស្រះទឹកខាងលើ  រួចដល់ពេលថ្ងៃបាននាំគ្នាត្រឡប់មកផ្ទះវិញ តែពេលមកដល់ចំណុចស្រះទឹកខាងលើ ក៏បាននាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងស្រាប់តែរអិលផុតជើង ដោយគ្មានអ្នកឃើញក៏លិចលង់ក្មេងស្រីទាំង២នាក់តែម្តង។ ចំណែកក្មេងប្រុសម្នាក់ទៀតឃើញដូច្នេះក៏រត់ឡើងគោកវិញរត់ទៅប្រាប់អ្នកផ្ទះនាំគ្នាផ្អើលឆោឡោរត់ទៅស្រង់ពីក្នុងទឹកស្រះ រួចដឹកយកទៅសង្រ្គោះភ្លាមៗដែរ តែជាអកុសលក្មេងស្រីទាំង២នាក់ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យសពជាក់ស្តែង និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner