ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បន្តទទូលថវិកាវិភាគទានពីសប្បុរសជន
ព្រៃវែង៖ រសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានឯកឧត្តម ជា សុមេធី ជាប្រធានគណៈកម្មាធិការសាខា បានទទូលថវិកាវិភាគទាន របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នូវថវិកាចំនួន ១៩ ម៉ីនដុល្លាសហរដ្ឋអាមេរិច។
ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកាយវិការទឹកចិត្ត របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានចូលរួមចំណែកជាថវិកាក្នុងការចូលរួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ មានជីវភាពក្រីក្រ មានស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ចាស់ជរាគ្មានទីពឹង ជនពិការ កុមារងាយរងគ្រោះដោយសារមេរោគអេដស៍ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្ដមបន្តទៀតថា ចំពោះថវិកាដែលទទួលបាននាពេលនេះ ឯកឧត្តមនឹង ចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕