អភិបាលស្រុកតាំងគោក បានចុះមើលទីតាំងចែកចាយទឹក នឹងដោះស្រាយសម្រាប់សង្រ្គោះស្រូវបងប្អូបប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការីជំនាញពាក់ព័ន្ធ បានចុះធ្វេីការសម្របសម្រួល ក្នុងកិច្ចអន្តរាគមន៍ទឹកសម្រាប់សង្គ្រោះស្រូវ បងប្អូនប្រជាកសិកដែលប្រឈមនឹងការខូចខាត  តាមប្រឡាយមេ ១មករា រហូតដល់អាង សម្តេច ហ៊ុន សែន ទន្លេរជុំ  នៃទឹកដីស្រុកបារាយណ៌ ដោយការយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារ បានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទឹកសម្រាប់ស្រោចស្រព ដំណាំស្រូវរបស់ប្រជាកសិករ ។ លោក អភិបាលស្រុក បានលើកឡើងពីការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពីបញ្ហាគ្រោះធម្មជាតិ រាំង ស្ងួត នៅឆ្នាំនេះ ដែលអាចបណ្តាល ឲ្យប៉ះពាល់ដំណាំកសិកម្ម ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ប្រជាកសិករ ។ កត្តាខាងលើនេះ ធ្វើឲ្យរាជរដ្ឋាភិបាល បានឲ្យក្រសួងធនធានទឹក និងឧតុនិយម ចេញនូវសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដល់សាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយបន្តដល់មូលដ្ឋាន ដើម្បីមានវិធានការត្រៀមបង្ការទប់ស្កាត់ ដោយមិនឱ្យនរណាម្នាក់ស្លាប់ដោយសារអត់ទឹកនោះទេ ។
ក្នុងឪកាសកចុះពិនិត្យនេះដែរ លោក អភិបាលស្រុក បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវមានវិធានការជាបន្ទាន់ ក្នុងការរំដោះទឹកចែកជូនប្រជាកសិករ ឲ្យបានដល់ស្រែរបស់ពួកគាត់ ជៀសវាងការខូចខាតដោយសារអត់ទឹក ពីព្រោះពួកគាត់ពឹងផ្អែកទៅលើដំណាំស្រូវ ដើម្បីបង្កើនសេដ្ឋកិច្ច នៅក្នុងគ្រួសាររបស់ពួកគាត់ ។ ក្នុងនាមអាជ្ញាធរ យើងមិនត្រូវផ្ដេកផ្ដួលដោយមិនរវល់នឹងទុក្ខលំបាករបស់ប្រជាជនឡើយ ព្រោះយើងដូចជាម៉ែឪ មើលថែ ដើម្បីបំពេញតម្រូវការចាំបាច់ និងទាន់ពេលវេលា ។ ជាមួយគ្នា លោក ហាក់ ម៉ុងហួត បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ ត្រូវរាយការណ៍ជាបន្ទាន់មកកាន់ស្រុកប្រសិន ប្រសិនបើមិនមានលទ្ធភាព ក្នុងការដោះស្រាយទឹក ពីព្រោះថាសម័យនេះ ហើយយើងមិនអាចដេករង់ចាំទឹកភ្លៀងនោះទេ គឺយើងមានវិធីដោះស្រាយ តាមរយៈការបង្ហូរទឹក ពីប្រឡាយមេជូនពួកគាត់អោយទាន់ពេល ទៅតាមស្ថានភាបជាក់ស្តែង  ។
សូមបញ្ជាក់ថា សកម្មភាពរបស់លោកអភិបាលស្រុក បានធ្វើអោយប្រជាពលរដ្ឋសាទរ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការបំពេញភារកិច្ចជាមន្រ្តីមូលដ្ឋានស្នូលរបស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានប្ដេជ្ញាចិត្ត នៅតែបន្តការងារ ភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អបន្ថែមទៀត ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner