ក្រុមអគ្គិសនីកម្ពុជា ត្រៀមប្រកួតសមជើងជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាបានណាត់សមជើងកម្តៅសាច់ដុំជាមួយក្រុមភ្ញៀវកងយោពលខេមរភូមិន្ទ ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃទី៤-៥ ខែកក្កដា សម្រាប់សប្តាហ៍ទី៦ ដែលជា ការប្រកួតចាប់ផ្តើមឡើងវិញ ក្រោយផ្អាកការប្រមូលផ្តុំ កាលពីខែមីនា ដោយសារវិបត្តជំងឺកូវីដ-១៩។ នៅក្នុងការប្រកួតសមជើងនេះ ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា បានយកឈ្នះក្រុមកងយោពលខេមរភូមិន្ទ ដោយលទ្ធផល ២ទល់០ ដែលក្លិបអគ្គិសនីកម្ពុជារក្សាការប្រើប្រាស់យុវជនខ្មែរសុទ្ធសាធ មិនប្រើ កីឡាករបរទេសឡើយ។

គ្រូបង្គោលនៃក្រុមទាំងពីរសុទ្ធតែបង្ហាញនូវការប្តេជ្ញាចិត្តថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ និងការប្រកួតសមជើងនេះ ដើម្បីស្តារកម្លាំងរបស់កីឡាករឲ្យមានកម្លាំង និងបច្ចេកទេសល្អប្រសើឡើងវិញ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតលីគកំពូល សប្តាហ៍ទី៦ ជាបន្តទៀត ។ ឆ្លងកាត់៤ ប្រកួតរបស់ ក្រុមអគ្គិសនីកម្ពុជា ឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន៤ពិន្ទុ ឈរនៅលំដាប់ទី៩ ខណៈ ៥ប្រកួតរបស់ក្រុមកងយោធពលខេមរភូមិន្ទ ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៨ពិន្ទុ ឈរនៅលេខ៧បណ្តោះអាសន្ន ។

សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០នេះ ត្រូវបានកែ សម្រួល ដោយក្រោយបញ្ចប់ជើងទី១ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ នឹងត្រូវចូលរួម ប្រកួតប្រជែងជើងឯក ដោយស្ថិតនៅក្នុងក្រុមទី១ ហើយក្រុមដែលមាន ចំណាត់ថ្នាក់លេខ៧ ដល់ លេខ១៣នឹងត្រូវបន្តការប្រកួតធម្មតា ។ ដូចនេះនៅសល់៧សប្តាហ៍ទៀត ឬ៧ប្រកួតទៀត ឬក្រុម ខ្លះ ទៀតនៅសល់៨ប្រកួត គឺនឹងមានការប្រកួតដ៏ខ្លាំងក្លា ដើម្បីប្រជែងចូលរួម ក្នុងក្រុមទី១ ដើម្បីដណ្តើម ម្ចាស់ជើងឯក សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner