តោកំណាចអង់គ្លេស ឡើងជួបស៊ុយអែតវគ្គ៨ក្រុម ក្រោយទម្លាក់កូឡុំប៊ីដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ នៅ World Cup 2018

អត្ថបទដោយ៖
ហេង វណ្ណា

រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ជាបេក្ខភាពចុងក្រោយឡើងទៅវគ្គ៨ក្រុម ត្រូវប៉ះស៊ុយអែត ក្រោយយកឈ្នះកូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង៩០នាទី និងថែម១៥នាទី ២ដង ស្មើគ្នា ១-១ ដែលទើបបញ្ចប់មុននេះនៅ FIFA World Cup 2018 ដែលមានរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ ។ ១គ្រាប់បាល់ប៉េណាល់ទី១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៧ តែត្រូវបាន Yerry រកគ្រាប់តាមស្មើវិញនៅនាទីទី៩០+៤ ក៏នៅតែធ្វើឲ្យអង់គ្លេស ឡើងទៅប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ស៊ុយអែត នៅវគ្គ៨ក្រុមនៃ World Cup លើកទី២១នេះ។

១គ្រាប់ប៉េណាល់ទី១១ម៉ែត្រ ក៏បានធ្វើឲ្យកីឡាករមកពីក្លឹប មាន់ខ្នាយមាស Tottenham Hotspur, Harry Kane រកបាន៦គ្រាប់ច្រើនជាងគេ ក្នុងការឈ្នះស្បែកជើងមាសនៅ World Cup 2018 នេះ ខណៈ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក ទើបរកបាន៤គ្រាប់ដូចគ្នា។ វគ្គ១៦ក្រុមត្រូវបានបញ្ចប់ជាផ្លូវការហើយ វគ្គ៨ក្រុមរួមមាន បារាំង អ៊ុយរ៉ាហ្គាយ, ក្រូអាត ម្ចាស់ផ្ទះរុស្ស៊ី ប្រេស៊ីល ប៊ែលហ្ស៊ិក អង់គ្លេស និងស៊ុយអែត ចាប់ផ្តើមប្រកួតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ តទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner